សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃសុក្រ ទី២០ មិថុនា ២០២៥ អញ្ជើញចូលរួម អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃសុក្រ ទី២០ មិថុនា ២០២៥ អញ្ជើញចូលរួម អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ។ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានចងក្រងប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ ឱ្យរួមគ្នាជាថ្នាលធំមួយ ដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ដើម្បីចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាជាអតិបរមា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។កម្ពុជាមានទីតាំងជាចំណុចកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ និងជាច្រកទីផ្សារដ៏ធំទូលាយ រួមជាមួយកត្តាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព លំនឹងម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស កម្លាំងពលកម្មវ័យក្មេង និងសកម្មជាច្រើន និងការអភិវឌ្ឍឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដែលផ្តល់ភាពងាយស្រួលសម្រាប់ផលិតកម្ម និង ការដឹកជញ្ជូន ជាពិសេសការគាំទ្រ ការលើកទឹកចិត្ត ពីសំណាក់រាជរដ្ឋាភិបាល ដែលធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏មានសក្តានុពលខ្លាំងក្លាសម្រាប់ការវិនិយោគគ្រប់ប្រភេទ ប្រកបដោយជំនឿទុកចិត្តខ្ពស់ ៕

Read More

ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ជាព្រឹត្តិការណ៍ទេសចរណ៍សហគមន៍ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២ ម៉ឺននាក់

ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ជាព្រឹត្តិការណ៍ទេសចរណ៍សហគមន៍ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២ ម៉ឺននាក់ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ដែលប្រព្រឹត្តទៅចំនួន២យប់២ថ្ងៃ នៅថ្ងៃទី១៤-១៥ មិថុនា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមប្រមាណ ២ម៉ឺននាក់ ដើម្បីអបអរសមុទ្រទឹកសាបកម្ពុជា និងដឹងគុណបឹងទន្លេសាប លើកទី៣។ ព្រឹត្តិការណ៍ទេសចរណ៍សហគមន៍ដ៏អធិកអធមនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ, សិ្នទ្ធស្នាល និងសាមគ្គីភាពរវាងប្រជាសហគមន៍ទាំង១៧ ព្រមទាំងបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង សំដៅជំរុញចលនាទេសចរណ៍ក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ទេសចរណ៍។ តាមរយៈព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់នឹងបរិស្ថាននេះ មានសកម្មភាព និងកម្មវិធីជាច្រើនបានរៀបចំឡើង ដូចជា ៖ ក្បួនដង្ហែព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន (តាមរថយន្ត និង ថ្មើរជើង), ការប្រកួតកីឡាទេសចរណ៍មិត្តភាព រវាងក្រុមសហគមន៍ និងរដ្ឋបាលស្រុកប្រាសាទបាគង, ការជិះកង់ទេសចរណ៍បរិស្ថាន, កម្មវិធីទេសចរណ៍បែបផ្សងព្រេង តាមឆ្នេរនៃបឹងទន្លេសាប, ការតាំងពិព័រណ៌ផលិតផលសហគមន៍ទេសចរណ៍ធម្មជាតិ, ការសម្អាតបរិស្ថាន, ដាំកូនឈើ, ការបោះជំរុំតង់ទេសចរណ៍បរិស្ថាន, ការបង្ហាញភាពយន្តឯកសារនិងឧទ្ទិសដឹងគុណដល់បឹងទន្លេសាប, ការវាយតម្លៃគ្រួសារស្អាត…

Read More

ករណី “ គ្រោះថ្នាក់ចរាចរណ៍” រវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យបុរសចំនួន ០២នាក់ រងរបួសស្រាល (ជនជាតិចិន ០១នាក់) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។

ករណី “ គ្រោះថ្នាក់ចរាចរណ៍” រវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យបុរសចំនួន ០២នាក់ រងរបួសស្រាល (ជនជាតិចិន ០១នាក់) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ ————————– វេលាម៉ោង ១១:៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ករណីខាងលើ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

Read More

ក្រោយការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈរយៈពេល ២១ខែកន្លងទៅ ក្រសួងមុខងារសាធារណៈ នឹងរៀបចំវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» ដើម្បីផ្សព្វផ្សាយ ចែករំលែក និងទទួលយកធាតុចូលថ្មីៗបន្ថែមទៀតជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ។ 

ក្រោយការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈរយៈពេល ២១ខែកន្លងទៅ ក្រសួងមុខងារសាធារណៈ នឹងរៀបចំវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» ដើម្បីផ្សព្វផ្សាយ ចែករំលែក និងទទួលយកធាតុចូលថ្មីៗបន្ថែមទៀតជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំឆ្ពោះទៅការរៀបចំវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ។

Read More

សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ចុះសួរសុខទុកនិងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងទ័ពជួរមុខ ចំនួនពីរគោលដៅ ទី១-នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកជប់គគីរ និងទី២-ប្រសាទតាក្របី

សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ចុះសួរសុខទុកនិងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងទ័ពជួរមុខ ចំនួនពីរគោលដៅ ទី១-នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកជប់គគីរ និងទី២-ប្រសាទតាក្របី (បន្ទាយមានជ័យ) លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព(សស.យស) តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគម អមដំណើរដោយអគ្គលេខាធិការរង ប្រធាន អនុប្រធានសាខាខេត្ត ប្រធាន អនុប្រធានផ្នែក និងសមាជិក សមាជិកានៃសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព មកពីបណ្ដារាជធានី/ខេត្ត ក្រុង ស្រុក រួមគ្នាចុះសួរសុខទុកនិងនាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនប្រគល់ជូនកងទ័ពជួរមុខ ចំនួនពីគោលដៅ ទី១-នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកជប់គគីរ និងទី២-ប្រសាទតាក្របីនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីប្រធានមន្ទីរព័ត៌មានខេត្តឧត្តមានជ័យ និងក្រុមការងារផងដែរ។ នាឱកាសនោះដែរលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព(សស.យស) ចំពោះវីរភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលស្ថិតនៅជួរមុខការពារបូរណភាពទឹកដីប្រឆាំងការឈ្លានពាន ។អំណោយដែលប្រគល់ជូននាពេលនេះមានតិចតួចមិនគ្រប់តាមតម្រូវការក៏ពិតមែន តែជាទឹកចិត្តចូលរួម ដើម្បីផ្ដល់នូវកម្លាំងចិត្តដល់កងទ័ពដ៏អង់អាចរបស់យើងដើម្បីផ្សារភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយ។ ជាមួយគ្នានោះដែរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះឯកឧត្តមបណ្ឌិត ប្រធានសមាគម និងសហការីទាំងរាជធានី…

Read More

ឯកឧត្តម សុខ​ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មានកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន និង ឯកឧត្តម លោកជំទាវ ជាប្រធានសមាគមព្រមទាំង សហការី សមាជិក សមាជិកាទាំងអស់ នៃសមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានចេញញត្តិគាំទ្រចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ៕

ឯកឧត្តម សុខ​ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មានកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន និង ឯកឧត្តម លោកជំទាវ ជាប្រធានសមាគមព្រមទាំង សហការី សមាជិក សមាជិកាទាំងអស់ នៃសមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានចេញញត្តិគាំទ្រចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ៕

Read More

សូមផ្តល់ឱកាសបងប្អូនពលករ ដែលវិលត្រឡប់ពីប្រទសថៃ អាចរកការងារក្នុងស្រុក

ចូលរួមជាមួយរាជរដ្ឋាភិបាលទីភ្នាក់ងារតំណាងក្រសួងការងារPMC សូមផ្តល់ឱកាសបងប្អូនពលករ ដែលវិលត្រឡប់ពីប្រទសថៃ អាចរកការងារក្នុងស្រុកទៅធ្វើកម្មសិក្សាការងារនៅប្រទេសជប៉ុនបាន..! សូមទាក់ទងមក: 085/86/87 600 123 FB: Philimore Cambodia ________________ ឱកាសសិស្សនិស្សិត ទៅធ្វើកម្មសិក្សាការងារនៅប្រទេសជប៉ុន សាកសួរព័ត៌មានលម្អិតតាមរយៈ086 600 123 តេឡេក្រាម https://t.me/PhilimoreCambodia ហ្វេសប៊ុក https://www.facebook.com/share/1F8QS5Drxi/?mibextid=JRoKGi https://www.facebook.com/share/19yoXtBLy5/?mibextid=JRoKGi តិកតុក https://www.tiktok.com/@philimorecambodia… All reactions: 6Eang Huyny and 5 others

Read More

រដ្ឋបាលខេត្តប៉ៃលិន ត្រៀមរថយន្តក្រុង ដឹកពលករខ្មែរ ដែលវិលត្រឡប់ ចូលមកស្រុកកំណើតវិញ និងរៀបចំក្រុមការងារទទួលចុះឈ្មោះផ្តល់ការងារជូនបន្ថែមទៀត

រដ្ឋបាលខេត្តប៉ៃលិន ត្រៀមរថយន្តក្រុង ដឹកពលករខ្មែរ ដែលវិលត្រឡប់ ចូលមកស្រុកកំណើតវិញ និងរៀបចំក្រុមការងារទទួលចុះឈ្មោះផ្តល់ការងារជូនបន្ថែមទៀតយោងតាមហ្វេសបុកផេកផ្លូវការ របស់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះថា៖ រដ្ឋបាលខេត្តប៉ៃលិន ប្រាប់ពលករខ្មែរមានបំណងវិលត្រឡប់មកស្រុកកំណើតវិញថា រដ្ឋបាលខេត្ត មន្ទីរការងារខេត្ត រង់ចាំជួយសម្របសម្រួល នៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រុមការងារទទួលចុះឈ្មោះផ្តល់ការងារជូន និង ត្រៀមរថយន្តក្រុង ដឹកពលករទៅដល់លំនៅដ្ធានគ្រប់ខេត្តក្រុង ។ ករណីពលករខ្មែរកំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហា មិនទាន់បើកប្រាក់ គ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតសូមទំនាក់ទំនងតាមលេខ ទូរស័ព្ឌខាងក្រោមនេះ 0975 79 78 78 / 0883696666៕ដោយ÷សេង សុវណ្ណារិទ្ធ

Read More

សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានទទួលបានលិខិតថ្លែងអំណរអរគុណពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ

សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានទទួលបានលិខិតថ្លែងអំណរអរគុណពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ។ក្រោយពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានជួយឧបត្ថម្ភនូវថវិកា ក្នុងឱកាសអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ”។ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងយកចិត្តទុកដាក់ប្រើប្រាស់ថវិកាអំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក រងគ្រោះដោយសារគ្រោះធម្មជាតិនិងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។ ទាំងនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕

Read More

ឯកឧត្តម បណ្ឌិត សុខចាន់ភក្ដី រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បើកកិច្ចប្រជុំ នៅសាខាខេត្តក្រចេះ ចូលរួមប្រជុំ

ឯកឧត្តម បណ្ឌិត សុខចាន់ភក្ដី រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព បើកកិច្ចប្រជុំ នៅសាខាខេត្តក្រចេះ ចូលរួមប្រជុំ រួមមានអគ្គលេខាធិការ និងអគ្គលេខាធិការរង និងប្រធានសាខា អនុប្រធាន និងសមាជិកសមាជិកា ចូលរួមប្រជុំឲ្យបានយល់ដឹងពីសមាគមត្រូវធ្វើអ្វីខ្លះ សមាជិកសមាជិកាចូលរួមប្រជុំចំនួន 21នាក់

Read More