ករណី “ ជល់មាន់តាម Online “ តៀមកាហ្វេមួយកន្លែងមានការបើកលេងល្បែងស៊ីសង តាមប្រព័ន្ធ ទូរទស្សន៍អនឡាញ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។
————————–
វេលាម៉ោង ១៥:១៨ នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ករណីខាងលើ ស្ថិតនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។