សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានទទួលបានលិខិតថ្លែងអំណរអរគុណពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ។ក្រោយពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពបានជួយឧបត្ថម្ភនូវថវិកា ក្នុងឱកាសអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ”។
សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងយកចិត្តទុកដាក់ប្រើប្រាស់ថវិកាអំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក រងគ្រោះដោយសារគ្រោះធម្មជាតិនិងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ។ ទាំងនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕