
ឯកឧត្តម ម៉ែន អេង និងឯកឧត្តម ម៉ម វណ្ណៈ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង
ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភះ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន៖ លោក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោកប្រធានមន្ទីរព័ត៌មានខេត្ត, រួមទាំងសិក្ខាកាមដែលបានអញ្ជើញចូលរួមសរុបប្រមាណ ១១៥នាក់។ ឯកឧត្តមអភិបាលរង បានថ្លែងថា កម្មករ កម្មការិនីនៅក្នុងខេត្តស្វាយរៀង មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែកត្តាសុខសន្តិភាពការអភិវឌ្ឍ និងបង្កើតថ្មីទៀតនូវរោងចក្រសហគ្រាស ជាពិសេសគឺតំបន់សេដ្ឋកិច្ចពិសេសកំពុងតែដំណើរការយ៉ាងមមារញឹកជាហេតុធ្វើឱ្យបងប្អូនកម្មករ កម្មការិនី ធ្វើការងារបានជាប់លាប់ជាប្រចាំថ្ងៃ។ ឯកឧត្តម បានផ្ដាំផ្ញើទៅបងប្អូនកម្មករកម្មការិនី ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺកាត់បន្ថយការហូបគ្រឿងកំប៉ុងដែលមានជាតិផ្អែម។ ឯកឧត្តម ម៉ែន អេង បានបន្ថែមថា យុវជន…