អាសយដ្ឋានទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន PYK News-24 (pyknews-24.com) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទំនាក់ទំនងការិយាល័យព័ត៌មាន ០៩៧ ២២ ២៣ ២០២ ។ សូមអរគុណ

អាវុធហត្ថ ខេត្តតាកែវ ឃាត់ខ្លួនខ្លួនជនសង្ស័យ ប្រុស ស្រី ចំនួន ៦នាក់

ចេញផ្សាយថ្ងៃសុក្រទី២១ ខែកុម្ភះ ឆ្នាំ២០២៥   (ខេត្តតាកែវ) ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៥:១០នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយ អាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលំនៅដ្ឋាន ស្ថិតនៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅចំណុចរោងបាយខាងជើងផ្ទះ ស្ថិតនៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងការចុះបង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ១.ឈ្មោះ ញ៉ សុខណា ភេទប្រុស  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។២.ឈ្មោះសុិន សែន…

Read More

ឯកឧត្តម ម៉ែន អេង និងឯកឧត្តម ម៉ម វណ្ណៈ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភះ ឆ្នាំ២០២៥   នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន​៖ លោក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោកប្រធានមន្ទីរព័ត៌មានខេត្ត, រួមទាំងសិក្ខាកាមដែលបានអញ្ជើញចូលរួមសរុបប្រមាណ ១១៥នាក់។ ឯកឧត្តមអភិបាលរង បានថ្លែងថា កម្មករ កម្មការិនីនៅក្នុងខេត្តស្វាយរៀង មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែកត្តាសុខសន្តិភាពការអភិវឌ្ឍ និងបង្កើតថ្មីទៀតនូវរោងចក្រសហគ្រាស ជាពិសេសគឺតំបន់សេដ្ឋកិច្ចពិសេសកំពុងតែដំណើរការយ៉ាងមមារញឹកជាហេតុធ្វើឱ្យបងប្អូនកម្មករ កម្មការិនី ធ្វើការងារបានជាប់លាប់ជាប្រចាំថ្ងៃ។ ឯកឧត្តម បានផ្ដាំផ្ញើទៅបងប្អូនកម្មករកម្មការិនី ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺកាត់បន្ថយការហូបគ្រឿងកំប៉ុងដែលមានជាតិផ្អែម។ ឯកឧត្តម ម៉ែន អេង បានបន្ថែមថា យុវជន…

Read More

លោក ឡុង ឌីម៉ង់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភះ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង លោកអិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ តំណាងមន្ទីរ អង្គភាព និងចៅសង្កាត់។     តាមសេចក្តីប្រកាសស្តីពីការតែងតាំងមន្ត្រីរាជការលេខ ៧៨៩៧ប្រក សម្រេចតែងតាំងមន្ត្រីរាជការ លោក ទៀង វណ្ណារិទ្ធ ជាអភិបាលរង នៃគណៈអភិបាលក្រុងព្រះសីហនុ និងលោក ឃន ម៉ន ជានាយករដ្ឋបាលសាលាក្រុងព្រះសីហនុ។      លោក ឡុង ឌីម៉ង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើលោកអភិបាលរងក្រុង និងលោកនាយករដ្ឋបាលសាលាក្រុងព្រះសីហនុ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែង ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលក្រុងឱ្យទទួលជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរ មានបន្តវេនប្រកបដោយសក្តានុពលពោរពេញដោយសមត្ថភាព និងថាមពលក្នុងការដឹកនាំ និងគ្រប់គ្រងជាដើម។   លោក អភិបាលរងខេត្ត…

Read More

ឯកឧត្ដមបណ្ឌិត ទួច វិសាលសុខ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលកុំព្យូទ័រ ចំនួន ៥០គ្រឿង ពីក្រុមហ៊ុនកំពតញូលែន

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភះ ឆ្នាំ២០២៥   ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផៃ្ទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន៥០គ្រឿង ពីក្រុមហ៊ុនកំពតញូលែន ឌីវេឡុបម៉ិន ឯ.ក ជូនដល់ក្រសួងមហាផ្ទៃ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំណុះឱ្យក្រសួងមហាផ្ទៃ និងលោកអគ្គនាយកក្រុមហ៊ុនកំពតញូលែន ឌីវេឡុបម៉ិន ឯ.ក រួមនិងក្រុមការងារផងដែរ។ មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គនាយកក្រុមហ៊ុនកំពតញូលែន ឌីវេឡុបម៉ិន ឯ.ក ដែលបានឧបត្ថម្ភកុំព្យូទ័រជូនដល់ក្រសួងមហាផ្ទៃនៅពេលនេះ និងត្រូវដាក់ឱ្យប្រើប្រាស់នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់សិក្ខាកាម៕  

Read More