កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទើបទទួលបានពានចំនួន២ ក្នុងការប្រឡងគណិតសាស្ត្រ នៅប្រទសសិង្ហបុរី

ភ្នំពេញ៖ កូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទើបទទួលបានពានចំនួន២ គឺ Silver award និង Perfect score award ក្នុងការប្រឡងគណិតសាស្ត្រ នៅប្រទសសិង្ហបុរី។ តាមរយៈហ្វេសប៊ុករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «អបអរសារទកូនពូជបានទទួល Silver award និង Perfect score award ក្នុងការប្រឡងគណិតសាស្ត្រ នៅប្រទសសិង្ហបុរី»។ សូមជម្រាបថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាញឹកញាប់បានទទួលមេដាយមាសជាច្រើន ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា៕

Read More

រសៀលថ្ងៃអាទិត្យ ៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តនិងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជន

រសៀលថ្ងៃអាទិត្យ ៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តនិងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) នៅស្នាក់ការគណបក្សស្រុកចិត្របុរី។ ក្នុងអង្គពិធី បានអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិកនៃក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំទាំ១០ក្នុងស្រុកចិត្របុរី លោកប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មាធិការគណបក្សស្រុកចិត្របុរី លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំទាំង១០ លោក លោកស្រីសមាជិកគណបក្សស្រុក លោក លោកស្រីប្រធានសាខាបក្សភូមិ យុវជនគណបក្ស យុវជនស.ស.យ.ក និងយុវជនស្រឡាញ់សន្តិភាព សរុប៤៥៥នាក់ (ស្រី២៣៨នាក់)។ អង្គពិធីបានឧបត្ថម្ភសារ៉ុងជូនសមាជិក សមាជិកានៃអង្គពិធីចំនួន៤០០សារ៉ុង។

Read More

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា។ ក្នុងនោះក្នុងក្របខណ្ឌសាលារៀន ក្រសួងបានជ្រើសរើសវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង ដែលជាសហគមន៍ប្រមូលផ្តុំទាំងមតេ្តយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ជាសាលាគម្រូ ក្នុងការចាប់ផ្តើមរៀបចំកែលម្អលំហសាធារណៈ មុននឹងឈានទៅរៀបចំនៅតាមបណ្តាសាលារៀនដទៃទៀត ដើម្បីចូលរួមកសាងរៀបចំឱ្យបានត្រឹមត្រូវនូវថ្នាលបណ្តុះបណ្តាលមួយដ៏វាងវៃ ឆា្លតវៃ និងពោរពេញដោយភាពដុះលូតលាស់ ប្រកបដោយគុណភាព។ ពិធីជួបជុំសំណេះសំណាលជាមួយសាស្រ្តាចារ្យ អាណាព្យាបាល និងសិស្ស នៃវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សំរោង។

Read More

អូស្ត្រាលីមកពង្រឹងភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាសម្រាប់យុទ្ធសាស្ត្រដ៏យូរអង្វែង

អូស្ត្រាលីមកពង្រឹងភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាសម្រាប់យុទ្ធសាស្ត្រដ៏យូរអង្វែង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស អូស្រ្តាលីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនូវ “ផែនការភាពជាដៃគូ សម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩។ ផែនការភាពជាដៃគូនេះបានប្រកាសកាលពីថ្ងៃទី២៤មិថុនាឆ្នាំ២០២៥នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែល បានបញ្ជាក់ជាថ្មីនូវការ ប្តេជ្ញាដ៏មុតមាំ និងយូរអង្វែងរបស់អូស្ត្រាលីក្នុងការគាំទ្រ ដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ មានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ។ ដោយឡែកផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩នេះ បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ របស់អូស្ត្រាលីជាមួយកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រួមមាន៖ ១) ការពង្រឹងស្ថាប័ន ២) សេវាសាធារណៈប្រកបដោយបរិយាប័ន្ន និង ៣) សេដ្ឋកិច្ចដែលមានភាពធន់ និងចីរភាព ។ សូមរម្លឹកថា ជំនួយប្រទេសអូស្រ្តាលីមកកម្ពុជាបានចាប់ផ្តើមពីឆ្នាំ១៩៩០ ហើយបានចាប់ផ្តើមផ្តល់លើគ្រប់វិស័យ ដូចជាបានផ្តល់ប្រាក់៤៤.០៥លានដុល្លារអាមេរិកសម្រាប់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រហូតបានផ្តល់ជំនួយសម្រាប់ ការងារកសិកម្ម ការងារអប់រំ ការបោសសម្អាតគ្រាប់មីន ការងារប្រយុទ្ធប្រឆាំងការរត់ពន្ធ និងការជួញដូរមនុស្ស, ការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី, ទេសចរណ៍ផ្លូវភេទលើកុមារ, ការជួញដូរគ្រឿងញៀន,…

Read More

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រាប់ពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ថា សម្តេចតេជោ និងសម្តេចធិបតី ជាមជ្ឈមណ្ឌលដ៏រឹងមាំនៃសាមគ្គីភាព និងឯកភាពជាតិប្រឆាំងនឹងជនបរទេសឈ្លានពាន

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រាប់ពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ថា សម្តេចតេជោ និងសម្តេចធិបតី ជាមជ្ឈមណ្ឌលដ៏រឹងមាំនៃសាមគ្គីភាព និងឯកភាពជាតិប្រឆាំងនឹងជនបរទេសឈ្លានពាន បន្ទាប់ពីបញ្ចប់បេសកកកម្មចុះសួរសុខទុក្ខ និងនាំអំណោយ ថវិកា ថ្នាំពេទ្យ ព្រមទាំងសម្ភារៈប្រើប្រាស់ជូនដល់កងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅ បណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដោយនាំយកនូវអំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគយ៉ាងច្រើនជូនពលរដ្ឋផងដែរ។ នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៍៥០០០ដើម ដោយក្តីនឹករលឹក។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា សម្តេចវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុន សែន គឺជាកុលបុត្រខ្មែរដ៏អង់អាចក្លាហាន…

Read More

ឯកឧត្តម ចាយ បូរិន រួមជាមួយគណៈសង្ឃទាំងពីរគណៈ យាង និមន្ត អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា ទិសខេត្តព្រះវិហារ

ព្រះវិហារ ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ លោក លោកស្រីថា្នក់ដឹកនាំ និងមន្រី្តរាជការក្រសួងធម្មការនិងសាសនា បានយាង និមន្ត និងអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពជួរមុខ ដែលឈរជើងស្ថិតនៅទិសខេត្តព្រះវិហារ។ សម្តេចព្រះសង្ឃនាយកទាំងពីរគណៈ បានប្រសិទ្ធីពរជ័យ សិរីមង្គល វិបុលសុខ និងជយន្តោ ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ទិសព្រះវិហារ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ និងសូមឱ្យឈ្នះអស់មារសត្រូវគ្រប់ទិសទីកុំអាក់ខានឡើយ។ ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ…

Read More

តំបន់ភាគកណ្តាល និងខាងត្បូងប្រទេសចិន ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ សម្រាប់គ្រោះទឹកជំនន់ភ្លាមៗ ខណៈដែលរដូវព្យុះភ្លៀងឈានចូលមកដល់

ប៉េកាំង៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែមិថុនា តំបន់ភាគកណ្តាលនិងខាងត្បូងនៃប្រទេសចិន ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ សម្រាប់គ្រោះទឹកជំនន់ភ្លាមៗ ខណៈដែលរដូវព្យុះភ្លៀងឈានចូលមកដល់។ ការប្រកាសអាសន្នកម្រិតពណ៌ក្រហម ដែលជាលើកដំបូងក្នុងឆ្នាំនេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ សម្រាប់ខេត្ត Anhui, Henan, Hubei, Hunan, Guizhou និងតំបន់ Guangxi។ បន្ទាប់ពីរដូវភ្លៀង ដែលឆ្នាំនេះហាក់មកដល់ លឿនជាងធម្មតា ជាទូទៅប្រទេសចិន ត្រូវបន្តទទួលរងការវាយប្រហារដោយបាតុភូតរលកកម្តៅថែមទៀត។ ការខាតបង់សេដ្ឋកិច្ច ពីគ្រោះមហន្តរាយធម្មជាតិនៅចិន មានទំហំលើស១០ពាន់លានដុល្លារ កាលពីខែកក្កដា ឆ្នាំមុន ដែលជាខែជាធម្មតា មានភ្លៀងធ្លាក់ខ្លាំងជាងគេ។ គួរបញ្ជាក់ថា ទំហំនៃការខូចខាតគឺលើសពីទំហំខាងលើដល់ទៅ៣ដងទៅទៀត កាលពីឆ្នាំ២០២០ នៅពេលដែលប្រទេសចិនបានប្រឈមនឹង រដូវភ្លៀងដ៏យូរបំផុតមួយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ដោយទទួលរងភ្លៀងធ្លាក់ សរុបរយៈពេលជាង៦០ថ្ងៃ ឬស្មើនឹងខ្ទង់៣សប្តាហ៍យូរជាងធម្មតា៕

Read More

ករណី “ ឃាតកម្ម ” បណ្តាលឲ្យស្លាប់១នាក់( ប្រុស) ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ ————————– នៅវេលាម៉ោង ០៩:១០ នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានករណីខាងលើនៅចំណុចក្រុមទី១០ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

Read More

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំកិច្ចប្រជុំត្រៀមឆ្ពោះទៅកាន់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ឆ្នាំ២០២៥

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមឆ្ពោះទៅកាន់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ឆ្នាំ២០២៥ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក. ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ប្រមាណ ៥០០​រូបផងដែរ។ កិច្ចប្រជុំត្រៀមនេះ គណៈកម្មការររៀបចំបានរៀបចំសកម្មភាពកំសាន្តនានា ក្នុងគោលពង្រឹងស្មារតី​ក្រុម ជាពិសេសបង្កើនភាពស្និទស្នាល និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ប្រកបដោយស្នាមញញឹម និងភាពរីករាយ។ សូមបញ្ជាក់ថា យោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ស.ស.យ.ក. បានកោះប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដែលបានសមាជិកសរុប ៤៨៧ នាក់ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅការងារបន្ត ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។

Read More

កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៥ ថា៖ កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន ។ ក្នុងនោះ, កត្តាចម្បងដែលមិនអាចខ្វះបានគឺ៖ សុខសន្តិភាព និង ស្ថិរភាព នៅទូទាំងប្រទេស ។ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តថែរក្សា, ការពារ សន្តិភាព និង ស្ថិរភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការអភិវឌ្ឍ និង ភាពសុខដុម, ទាំងការវិនិយោគ និងការរស់នៅរបស់ប្រជាជន ។ រាជរដ្ឋាភិបាល បន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់…

Read More