រដ្ឋបាលខេត្តប៉ៃលិន ត្រៀមរថយន្តក្រុង ដឹកពលករខ្មែរ ដែលវិលត្រឡប់ ចូលមកស្រុកកំណើតវិញ និងរៀបចំក្រុមការងារទទួលចុះឈ្មោះផ្តល់ការងារជូនបន្ថែមទៀត

រដ្ឋបាលខេត្តប៉ៃលិន ត្រៀមរថយន្តក្រុង ដឹកពលករខ្មែរ ដែលវិលត្រឡប់ ចូលមកស្រុកកំណើតវិញ និងរៀបចំក្រុមការងារទទួលចុះឈ្មោះផ្តល់ការងារជូនបន្ថែមទៀតយោងតាមហ្វេសបុកផេកផ្លូវការ របស់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះថា៖ រដ្ឋបាលខេត្តប៉ៃលិន ប្រាប់ពលករខ្មែរមានបំណងវិលត្រឡប់មកស្រុកកំណើតវិញថា រដ្ឋបាលខេត្ត មន្ទីរការងារខេត្ត រង់ចាំជួយសម្របសម្រួល នៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រុមការងារទទួលចុះឈ្មោះផ្តល់ការងារជូន និង ត្រៀមរថយន្តក្រុង ដឹកពលករទៅដល់លំនៅដ្ធានគ្រប់ខេត្តក្រុង ។

ករណីពលករខ្មែរកំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហា មិនទាន់បើកប្រាក់ គ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតសូមទំនាក់ទំនងតាមលេខ ទូរស័ព្ឌខាងក្រោមនេះ 0975 79 78 78 / 0883696666៕ដោយ÷សេង សុវណ្ណារិទ្ធ