(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១។

ពិធីនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្មខេត្ត អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ព្រមទាំងបេក្ខជនឈរដែលជាពាណិជ្ជករ អាជីវករ និងសេវាករជាច្រើនរូបផងដែរ។