ឧត្តរមានជ័យ ៖ កម្លាំងជំនាញស្រុកត្រពាំងប្រាសាទ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក សហការជាមួយប៉ុស្តិ៍អូរស្វាយ ចុះស្រាវស្រាវជ្រាវដល់កន្លែងកើតហេតុ ពាក់ព័ន្ធករណី ក្មេងទំនើង២ក្រុម ដេញកា-ប់ចា-ក់គប់គ្នា និងបានកំណត់មុខសញ្ញាឈានដល់ឃាត់ខ្លួនបានចំនួន៥នាក់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧និង០៥នាទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្មេងទំនើងទាំង៥នាក់រួមមាន ៖
១/ ឈ្មោះ អូន ដាវីត ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ។
២/ ឈ្មោះ ជន រតនា ភេទប្រុស អាយុ ១៦ ឆ្នាំ ភេទប្រុស មុខរបរសិស្ស រស់នៅ ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
៣/ ឈ្មោះ ឡេង លីវ៉ាង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ( ជាអ្នកកាន់ដាវ ) ។
៤/ ឈ្មោះ ជឿន ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។
៥/ ឈ្មោះ ហុក លឹមហៀង ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទម ( ជាអ្នកកាន់កាំបិតផ្គាក់ ) ។
ចាប់យកវត្ថុតាងរួមមាន ៖ ដាវចំនួន ០១ ដកហូតពីក្រុមក្មេងទំនើងខាងស្រុកអន្លង់វែង, កាំបិតផ្គាក់ចំនួន ០១ដកហូតពីក្រុមក្មេងទំនើងខាងស្រុកត្រពាំងប្រាសាទ ។
បច្ចុប្បន្ន ក្មេងទំនើងទាំង០៥នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕