សម្តេចបវរធិបតី អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ រៀបចំដោយឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ចេញផ្សាយ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ រៀបចំដោយឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីជប៉ុន នៅវិមាននាយករដ្ឋមន្ត្រី ទីក្រុងតូក្យូ ប្រទេសជប៉ុន នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅតូក្យូ)។ MoINFO APP

Read More

ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងព័ត៌មានពិតត្រឹមត្រូវ

ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងព័ត៌មានពិតត្រឹមត្រូវ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ និងឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការផ្លាស់ប្តូរមតិយោបល់ ទស្សនៈស៊ីជម្រៅដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យបានកាន់តែរីកចម្រើនឈានឡើងបន្ថែមទៀត និយាយជារួម ព្រមទាំងយុទ្ធសាស្រ្តល្អៗ និងទាក់ទាញបន្ថែមជំរុញលើការអនុវត្តយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង (Green Season) ចាប់ពីខែឧសភា ដល់ខែតុលាដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៥ និយាយដោយឡែក ដើម្បីទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាដែលចូលរួមជួយកំណើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជនឱ្យទទួលបានចំណូលពេញមួយឆ្នាំ។ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប បានចែករំលែកនូវទស្សនៈរួមគ្នាថាទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព និងរៀបគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងកា្លយដែលបំផ្លាញកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈសង្គមដែលល្អប្រសើរ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជីវភាពប្រជាជន ជាពិសេសគឺបំផ្លាញសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាដល់ទេសចរជាតិ និងអន្តរជាតិ។

Read More

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនខេត្តត្បូងឃ្មុំ សរុបចំនួន ៤៥០នាក់ នៅសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនខេត្តត្បូងឃ្មុំ សរុបចំនួន ៤៥០នាក់ នៅសាលាខេត្តត្បូងឃ្មុំ។ ពិធីសំណេះសំណាលនេះ មានគោលបំណងដើម្បីពន្យល់ពីការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបញ្ជូលនិវត្តជនទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជនកម្ពុជា។ #ខេត្តត្បូងឃ្មុំ​ ថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៥

Read More
(ជប៉ុន)៖ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងពេលបំពេញបេសកកម្មការងារ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារទៅកាន់ជនរួមជាតិខ្មែរ ចំពោះស្ថានភាពនៃការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតីបញ្ជាក់ថា ទោះបីសម្តេចកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប៉ុន្តែប្រព័ន្ធ និងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំដូចជាការចល័តទ័ពទៅកាន់ព្រំដែន គឺស្ថិតក្នុងការទទួលខុសត្រូវរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីដដែល។ សម្តេចបញ្ជាក់ថា សម្តេចតាមស្ថានការណ៍ព្រំដែនជាប់ជាប្រចាំតាមរយៈ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នា រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃផងដែរ។ សម្តេចសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចថ្ងៃនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរ ដូចដែលបានធ្វើកន្លងមក។ ជាមួយគ្នានេះ សម្តេចអំពាវនាវដល់បងប្អូនជនរួមជាតិ សូមកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ និងអំពាវនាវសូម ទប់ស្កាត់កុំឱ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារ និងរូបថត២សន្លឹកមានខ្លឹមសារទាំងស្រុងដូច្នេះថា «ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែន កាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ព និងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្ភ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឱ្យមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុង នៅក្រៅប្រទេស? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធ និងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល។ រាល់ការវិវឌ្ឍនៃសភាពការណ៍ ដែលកើតមាននៅបន្ទាត់ព្រំដែន គឺត្រូវបានរាយការណ៍ ឱ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នា រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឱ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមឱ្យសភាពការណ៍វិលត្រឡប់ ទៅភាពស្ងប់ស្ងាត់ និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗ ក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបខ្ញុំ រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន។ ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នា រវាងកងទ័ព និងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។ ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរ ដូចដែលបានធ្វើកន្លងមក។ ដូចខ្ញុំធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមកហើយ កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឱ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ ហេតុដូច្នេះខ្ញុំសូមបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាន និងសូមកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ ខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឱ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ «ទោះបីខ្ញុំកំពុងនៅជប៉ុន ការគ្រប់គ្រងសភាពការណ៍ និងបញ្ជាឱ្យចល័តកម្លាំងកងទ័ព ស្ថិតក្នុងការទទួលខុសត្រូវរបស់ខ្ញុំជានាយករដ្ឋមន្ត្រីដដែរ, សូមប្រជាពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន»

Read More

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបគ្រឿងញៀនជាង ២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៣នាក់!

ចេញផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៨:១០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ០៥ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ឃាន ម៉េងលៀង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីរក្សាទុកជួញដូរ ឬចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នឹងបានឃាត់ខ្លួនបក្សពួកចំនួន០២នាក់ ឈ្មោះ កែវ សុធា (ហៅឌី) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបុរីកម្មករ សង្កាត់ច្បារមន…

Read More

លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស …

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៉ែន ណារ៉ុង ស្នងការរង ស្នងការដ្ឋានផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន ប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និង វាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព សម្រាប់ត្រៀមឈរផែនព្យុហយាត្រារបស់សិក្ខាកាម នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងការប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)។

Read More

ឯកឧត្តម នេត្រ ភក្ត្រា៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព ក្នុងនាមជាស្ថាប័នគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា …

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅក្រសួងព័ត៌មាន គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់ក្រសួង ស្ថាប័ន ស្របទៅតាមការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅក្នុងនាមជាសេនាធិការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ គួរឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថាក្នុងរយៈពេល២៥ឆ្នាំខាងមុខ…

Read More

លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស …

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារហ្វឹកហ្វឺន បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ក្រុមការងារជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៉ែន ណារ៉ុង ស្នងការរង ស្នងការដ្ឋានផែនការប្រតិបត្តិការ និង ហ្វឹកហ្វឺន ប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និង វាយតម្លៃវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព សម្រាប់ត្រៀមឈរផែនព្យុហយាត្រារបស់សិក្ខាកាម នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមចូលរួមពិធីសម្ពោធសមិទ្ធផលដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងការប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)។

Read More

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ឯក ណាត ដាកាល (EK Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ចូលជួបសម្ដែងការគួរសម…

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម EK Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម EK Nath Dhakal និងសហការី ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាកាលពីខែមេសាកន្លងទៅ ដែលជាគំនិតផ្តួចផ្តើមដ៏ល្អមួយ នៅចំពោះមុខកាលៈទេសៈដែលសភាពការណ៍ពិភពលោកកំពុងមានភាពច្របូកច្របល់ និងការថមថយចុះនូវតួនាទីរបស់អង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងដែរ។ នៅក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានប្រគល់ជូន សម្តេចតេជោ នូវសញ្ញាសម្គាល់សមាជិកស្ថាបនិក ISC និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្តល់ការគាំទ្រចំពោះការបង្កើត និងការចូលរួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅក្នុងកិច្ចប្រជុំ ISC…

Read More

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ជូនពលរដ្ឋនៅភូមិព្រែកក្តី ស្រុកស្នូល…

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ជូនពលរដ្ឋនៅភូមិព្រែកក្តី ស្រុកស្នូល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង។ ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌា តាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់នូវគម្រោងបំពាក់ឧបករណ៍ផ្តល់ ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់រួមចំណែកជួយសម្រួលបញ្ហាខ្វះខាតថាមពលអគ្គិសនីជូនប្រជាពលរដ្ឋនៅជនបទនៃប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា នេះជាគម្រោងមួយដ៏សំខាន់ដែលរដ្ឋាភិបាលឥណ្ឌា ផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជា ដែលជាគម្រោងទទួលផលភ្លាមៗ។ ដូច្នេះ ក្រសួងព័ត៌មាន ក្នុងនាមជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាំយកគម្រោងនេះមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឆ្ងាយពីទីប្រជុំដែលខ្វះថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បើទោះបីជាការផ្តល់ជូននេះមិនទាន់ឆ្លើយតបទាំងស្រុងនៃសេចក្តីត្រូវការក៏ដោយ ប៉ុន្តែ…

Read More