កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៥ ថា៖ កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន ។ ក្នុងនោះ, កត្តាចម្បងដែលមិនអាចខ្វះបានគឺ៖ សុខសន្តិភាព និង ស្ថិរភាព នៅទូទាំងប្រទេស ។ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តថែរក្សា, ការពារ សន្តិភាព និង ស្ថិរភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីការអភិវឌ្ឍ និង ភាពសុខដុម, ទាំងការវិនិយោគ និងការរស់នៅរបស់ប្រជាជន ។ រាជរដ្ឋាភិបាល បន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់…
