ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧.៨ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ដែលអាចបង្កើតការងារបាន ៣៧ ០០០កន្លែង —————— Connect with AKP:
គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ! (AKP ភ្នំពេញ) ក្នុងរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើស និងបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្ត ដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ។ ព័ត៌មានដែលមានចរិតញុះញង់ និងបំបែកបំបាក់ទាំងនោះធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖ ទី១៖ ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែ ម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។ ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការ ជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហ តាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាល។ ទី៣៖ ការប្រើប្រាស់ខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេស និងដែលគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកប្រឆាំងផ្កាប់មុខ ប្រឆាំងមិនស្គាល់កាលៈទេសៈ និងហ៊ានប្រឆាំងទាំងប្រយោជន៍ជាតិខ្លួនឯង ដើម្បីជាឧបករណ៍បំពងសំឡេងសង្គ្រាមចិត្តសាស្ត្ររបស់ពួកគេ ប៉ុន្តែ អ្វីជាការកត់សម្គាល់ប្រកបដោយមោទនភាពយ៉ាក្រៃលែងនោះ គឺប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស មិនត្រឹមតែមិនធ្លាក់ក្នុងអន្ទាក់របស់គេប៉ុណ្ណោះទេ តែពួកគេថែមទាំងបានវាយបកវិញយ៉ាងសកម្ម និងយ៉ាងសមស្រប ព្រមទាំងទាន់ពេលវេលាដែលធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រទាំងនោះសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។ សូមបងប្អូនកត់ចំណាំថា ក្នុងកាលៈទេសៈបែបនេះ អ្នកស្រឡាញ់ជាតិពិតប្រាកដ បាននិងកំពុងស្រាក់ដៃគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងកងទ័ពដើម្បីការពារផលប្រយោជន៍ជាតិក្នុងនាមជាខ្មែរដែលត្រូវឈរការពារផលប្រយោជន៍ខ្មែរទោះជាក្នុងតម្លៃណាក៏ដោយ។ ខ្មែរស្នេហាជាតិមិនឆ្លៀតបំបែកបំបាក់ខ្មែរគ្នាឯងនៅក្នុងកាលៈទេសៈបែបនេះឡើយ។ សកម្មភាពដែលប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងបន្តធ្វើគឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដ និងបង្កើតបានជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ សូមជនរួមជាតិខ្មែរបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឱ្យបានស្ថិតស្ថេរជារៀងរហូត និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើកងទ័ព និងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសលើថ្នាក់ដឹកនាំដែលដឹងយ៉ាងច្បាស់ថា តើកាលៈទេសៈណាត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីការពារសុខសន្តិភាព…
ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់ រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់ ០២នាក់ (ស្រី០១) ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។
ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់ រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់ ០២នាក់ (ស្រី០១) ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ ————————– នៅវេលាម៉ោង ២៣:៥៥ នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ។ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានករណីខាងលើនៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ (៥-៦) ត្រង់ចំណុច ភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលមានរបៀបវារៈដូចខាងក្រោម៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យ និសម្រេចលើសំណើរបស់គណៈកម្មាធិការនីតិកម្ម និងយុត្តិធម៍ នៃព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ២-ពិនិត្យ និសម្រេចលើសំណើរបស់សមាជិកព្រឹទ្ធសភាស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ ៣-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការដ្ឋានសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។។ ៤-ផ្សេងៗ៕ វិមានព្រឹទ្ធសភា ព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងក្រុមការងារ បានអញ្ជើញអមដំណើរ ឯកឧត្តម ស ចំរុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល-ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត ក្នុងឃុំកន្ទួត ឃុំដារ ឃុំថ្មអណ្តើក និងឃុំថ្មី នៅបរិវេណវត្តអាលមការាម(ហៅវត្តកន្ទួត) ភូមិកន្ទួត ឃុំកន្ទួត។
នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងក្រុមការងារ បានអញ្ជើញអមដំណើរ ឯកឧត្តម ស ចំរុង តំណាងរាស្រ្តមណ្ឌលក្រចេះ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល-ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត ក្នុងឃុំកន្ទួត ឃុំដារ ឃុំថ្មអណ្តើក និងឃុំថ្មី នៅបរិវេណវត្តអាលមការាម(ហៅវត្តកន្ទួត) ភូមិកន្ទួត ឃុំកន្ទួត។ អង្គពិធីបានអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម លោកជំទាវប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ឯកឧត្តអភិបាលរងខេត្ត ឯកឧត្តមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំងបួន លោកអភិបាល អភិបាលរងស្រុកលោក លោកស្រីក្រុមប្រឹក្សាស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការសាលាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ យុវជនស.ស.យ.ក គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ និងលោកយាយ លោកតា សរុប ២១៧អង្គ/នាក់(ស្រី១៥៤នាក់)។…
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ខណៈពិធីអបអរនេះត្រូវបានរៀបចំនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានរៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ខណៈពិធីអបអរនេះត្រូវបានរៀបចំនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” មានចំនួន ០៣ ទីតាំង រួមមាន «សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង ម១៣»។ រូបថត៖ ខឹម សុវណ្ណារ៉ា
ករណី “ ក្មេងលង់ទឹកស្លាប់ “ ជនរងគ្រោះឈ្មោះ ម៉ី សំណាង ភេទប្រុស អាយុ១០ឆ្នាំ បានលង់ទឹក្នុងស្រះវត្តស្ទឹងមានជ័យ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។
ករណី “ ក្មេងលង់ទឹកស្លាប់ “ ជនរងគ្រោះឈ្មោះ ម៉ី សំណាង ភេទប្រុស អាយុ១០ឆ្នាំ បានលង់ទឹក្នុងស្រះវត្តស្ទឹងមានជ័យ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ ————————– វេលាម៉ោង ០៩:៤០ នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មាន ករណីខាងលើ ស្ថិតនៅភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណី “ ជល់មាន់តាម Online “ តៀមកាហ្វេមួយកន្លែងមានការបើកលេងល្បែងស៊ីសង តាមប្រព័ន្ធ ទូរទស្សន៍អនឡាញ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។
ករណី “ ជល់មាន់តាម Online “ តៀមកាហ្វេមួយកន្លែងមានការបើកលេងល្បែងស៊ីសង តាមប្រព័ន្ធ ទូរទស្សន៍អនឡាញ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ ————————– វេលាម៉ោង ១៥:១៨ នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ករណីខាងលើ ស្ថិតនៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សម្តេចតេជោ ហ៊ុន សែន៖ តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិការជួយកំទេចបទល្មើសអនឡាញនៅលើទឹកដីរបស់ខ្លួន។ សម្តេចតេជោបានចាត់ទុកថា នេះជាការចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយលំហូរនៃបទល្មើសអនឡាញពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា។ នៅក្នុងសារនោះ សម្តេចតេជោបានរិះគន់ថា ការបង្ក្រាបសំបុកបទល្មើសអនឡាញនេះ គួរតែធ្វើឡើងតាំងពីយូរយារណាស់មកហើយ មិនគួរទុកដល់ពេលនេះទើបធ្វើនោះទេ។ សម្តេចបានបញ្ជាក់ថា កន្លងមក បទល្មើសអនឡាញដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅតាមបណ្តោយព្រំដែន បានបង្កបញ្ហាជាច្រើនដល់ប្រទេសកម្ពុជា។ ទាក់ទងនឹងមតិដែលលើកឡើងដោយអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ ដែលបានផ្សារភ្ជាប់ការបង្រ្កាប និងការស៊ើបអង្កេតលើលោក កុក អាន ជាមួយនឹងទំនាក់ទំនងជិតស្និទ្ធរបស់លោកទៅនឹងសម្តេចតេជោ ហ៊ុន សែន នោះ សម្តេចបានមានប្រសាសន៍ថា ប្រសិនបើដូច្នោះមែន តុលាការថៃក៏គួរតែបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា លោក ថាក់ស៊ីន គឺជាបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយសម្តេច រហូតដល់មានបន្ទប់ស្នាក់នៅក្នុងផ្ទះរបស់សម្តេចទៀតផង។ ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងរង់ចាំមើលថាតើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរឬយ៉ាងណា។
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១។
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្មខេត្ត អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ព្រមទាំងបេក្ខជនឈរដែលជាពាណិជ្ជករ អាជីវករ និងសេវាករជាច្រើនរូបផងដែរ។ …
