កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយពីវៀតណាម នូវ មុខទំនិញដើមកំណើតនៅកម្ពុជាចំនួន២៨បន្ទាត់ពន្ធគយ

កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយពីវៀតណាម នូវ មុខទំនិញដើមកំណើតនៅកម្ពុជាចំនួន២៨បន្ទាត់ពន្ធគយ ក្នុងសប្ដាហ៍នេះក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានបញ្ជាក់អំពីការទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%)នូវមុខទំនិញដែល​មានដើមកំណើតនៅប្រទេសកម្ពុជាចំនួន ២៨បន្ទាត់ពន្ធគយ ពីប្រទេសវៀតណាម សម្រាប់​អនុវត្តឆ្នាំ២០២៥-២០២៦។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បញ្ជាក់ថា ក្រោមកិច្ចសម្រប​សម្រួល​ជំរុញពាណិជ្ជកម្ម​ទ្វេភាគី​រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល​នៃសាធារណ​រដ្ឋសង្គម​និយមវៀតណាម ដែលបានចុះហត្ថលេខា​កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះ កម្ពុជាទទួលបាន​ភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើម​កំណើតនៅ ប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធ​គយ​ពីសាធារណរដ្ឋ​សង្គមនិយមវៀតណាម។ តាមរយៈភាពអនុគ្រោះពន្ធនេះ ក្រសួងពាណិជ្ជកម្មបានប្រាប់​ដល់ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបន​បត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.​moc.gov.kh ចំពោះ​មុខទំនិញ ចំនួន ២៨បន្ទាត់ពន្ធគយនេះ ដើម្បីនាំចេញទៅកាន់សាធារណរដ្ឋ​សង្គមនិយមវៀតណាម ក្រោមអត្រា​អនុគ្រោះពន្ធសូន្យភាគរយ (០%)។ ដោយឡែកសម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់​អនុវត្តឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម​​បាន​សុំឱ្យ​ផលិតករ និងអ្នកនាំ​ចេញ មកដាក់ពាក្យស្នើសុំនៅក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយ​កដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការ​ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។ សូមជម្រាបថា…

Read More

គណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា

គណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥– ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ជួបពិភាក្សាការងារ និងពិគ្រោះយោបល់ទល់មុខគ្នាជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥) ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញនៃរដ្ឋសភាជាច្រើនរូបទៀត។ រូបថត៖ ខឹម សុវណ្ណារ៉ា  

Read More

សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ពិភាក្សាតាមទូរសព្ទជាមួយ​ ឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងបញ្ជាក់អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ

MoINFO APP នាយប់ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ តាមរយះបណ្តាញសង្គមផ្លូវការ​ សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានបង្ហាញអំពីការពិភាក្សាតាមទូរសព្ទជាមួយ​ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥​ ដែលមានខ្លឹមសារដូចខាងក្រោម៖ ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី ៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ៤….

Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាម៉េរិក ពីក្រុមយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងឱកាសយុទ្ធនាការ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាម៉េរិក ពីក្រុមយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងឱកាសយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យពិគ្រោះ និងព្យាបាលជំងឺជូនកុមារកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។ រូបថត៖ កាកបាទក្រហមកម្ពុជា

Read More

នាព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា

ក្រោមព្រះរាជាធិបតីព្រះរាជពិធីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” (Beat Plastic Pollution) នៅបរិវេណវិមានកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ រូបថត៖ ហ៊ុន យុទ្ធគុណ កុក គី និង ហុង ម៉េងឡុង By: HN _____________ #បណតាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ 🌐 Facebook (https://www.facebook.com/share/1DQAZwEVW2/?mibextid=wwXIfr) 🌐 telegram (https://t.me/MoInfoYouthni) 🌐 TikTok (https://www.tiktok.com/@moinfoyouthni2024?_t=ZS-8tbnBXvCBhX&_r=1)

Read More

ឯកឧត្តម សុខ​ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មានកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន

ឯកឧត្តម សុខ​ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មានកម្ពុជា និងកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន និង ឯកឧត្តម លោកជំទាវ ជាប្រធានសមាគមព្រមទាំង សហការី សមាជិក សមាជិកាទាំងអស់ នៃសមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានចេញញត្តិគាំទ្រចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ៕ _____________ #បណតាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ 🌐 Facebook (https://www.facebook.com/share/1DQAZwEVW2/?mibextid=wwXIfr) 🌐 telegram (https://t.me/MoInfoYouthni) 🌐 TikTok (https://www.tiktok.com/@moinfoyouthni2024?_t=ZS-8tbnBXvCBhX&_r=1)

Read More

ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង ចូលរួមធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ

ចេញផ្សាយ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឈាង ចន្ធី ជាប្រធានមន្ទីរ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក ឈាង វណ្ណះ ប្រធានមន្ទីរស្តីទី បានធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ-Say No to Fake News » ។ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង អំពាវដល់មន្ត្រីរាជការ និងសាធារណជនទូទៅសូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ពិសេសអ្នកសារព័ត៌មាន អ្នកផលិតមាតិការត្រូវផ្សព្វផ្សាយព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ ៕

Read More

ឯកឧត្តម សេង ឌីណា សហប្រធានក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការ ធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រម ព្រហ្មទណ្ឌ

នៅទីស្ដីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃសុក្រ ៤ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ , ឯកឧត្តម សេង ឌីណា ជាសហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ របស់ក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារ។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌបន្ត។  

Read More

ឯកឧត្តម នេត្រ ភក្ត្រា ជំរុញលើកទឹកចិត្ដឱ្យកុមារត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដែលមានគុណភាព សម្រាប់គ្រួសារ និងសង្គមជាតិ ចេញផ្សាយ ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៥

ឯកឧត្តម នេត្រ ភក្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា កុមារប្រៀបដូចជាទំពាំងស្នងឫស្សី ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តដល់កុមារទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ដើម្បីក្លាយជាទំពាំងដែលមានគុណភាពទៅថ្ងៃអនាគត។ ការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសដែលឯកឧត្ដម និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានអញ្ជើញក្នុងពិធីចែកកាបូប សម្ភារសិក្សា នំ បាល់ទាត់ និងអាវកីឡាចំនួន ៣០០កំប្លេរ ជូនដល់សិស្សានុសិស្សប្រមាណ៥០០នាក់ នៅសាលាបឋមសិក្សាព្រះគ្រូ គឹម ឯម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និង លោក Kevin Luo អគ្គនាយក និងជាស្ថាបនិកអង្គការមនុស្សធម៌វ័នរ៉ូដ Oneroad Group (Cambodia) Co., Ltd….

Read More

សម្តេចតេជោ បញ្ជាក់ ៣ចំណុច ទៅកាន់ក្រុមជ្រុលនិយមថៃ និងបញ្ជាក់ថា កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃឡើយ!

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះថា៖ «នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បីចៀសវៀងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។ ២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំ និងភរិយា ព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។ ៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ…

Read More