
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រា.បនិងឃា.ត់ខ្លួនជនសង្ស័យចំនួន០២នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀ.ន
ចេញផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយ លោក អនុសេនីយ៍ឯក គិត ប៊ុនធឿន មេបញ្ជាការរង មូលដ្ឋានស្រុកភ្នំស្រួចបានធ្វើការបង្ក្រាបនិងឃា.ត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀ.ន ស្ថិតនៅចំណុចតាមផ្លូវលំភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនសង្ស័យទី១៖ ឈ្មោះ ឈឹម លាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ដោយចាប់យកវត្ថុតាងបានរួមមាន៖ម្សៅសរក្រាមសង្ស័យថាសារធាតុញៀ.នចំនួន ០៧កញ្ចប់(ទម្ងន់១.៧៣ក្រាម) ម៉ូតូចំនួន០១គ្រឿង ទូរស្ទ័ពចំនួន០១គ្រឿង ដែកឆាបចំនួន០១ដើម កាំ.បិទចុងស្រួចចំនួន០១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀ.នមួយចំនួនទៀត។…