[English Below] Influencers ដ៏ល្បីរបស់បណ្តាញទូរទស្សន៍ Seoul Broadcasting System (SBS) ដ៏ធំរបស់កូរ៉េនឹងមកថតនៅកម្ពុជា

[English Below] Influencers ដ៏ល្បីរបស់បណ្តាញទូរទស្សន៍ Seoul Broadcasting System (SBS) ដ៏ធំរបស់កូរ៉េនឹងមកថតនៅកម្ពុជា រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េ៖ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន SBS និងក្រុម Influencer ដ៏ល្បី និងមានអ្នកគាំទ្រដ៏ច្រើននៅប្រទេសកូរ៉េ ចូលជួបសម្តែងការគួរសម ស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការគាំទ្ររួមទាំងកិច្ចសហការពីក្រសួងទេសចរណ៍លើគម្រោងនាំក្រុម Influencers ដ៏ល្បី និងមានអ្នកគាំទ្រជិត១លាននាក់ក្នុងម្នាក់មកថតពីសក្តានុពលទេសចរណ៍ដ៏ល្អៗ របស់កម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ដ៏ល្អរបស់ក្រុមហ៊ុនដែលជួយបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសគឺការស្វែងយល់ច្បាស់ និងទំនុកចិត្តរបស់ក្រុមហ៊ុនពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

Read More

ប្រមុខក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព!

ប្រមុខក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព! ចេញផ្សាយ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៥ ប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារប្រចាំការនេះ មានឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអនុប្រធាន ព្រមទាំងសមាជិកថ្នាក់ឧត្តមសេនីយ៍៤រូបទៀត។ អគ្គស្នងការបានចង្អុលភារកិច្ចឱ្យក្រុមការងារនេះឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគទាំង៣ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន។ បើតាមលិខិតបង្គាប់ការដដែល…

Read More

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងព័ត៌មាន ជួបប្រជុំពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដើម្បីចូលរួមស្ថាបនា និងពង្រឹងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងព័ត៌មាន ជួបប្រជុំពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដើម្បីចូលរួមស្ថាបនា និងពង្រឹងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត, (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបប្រជុំពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីចូលរួមមតិយោបល់ស្ថាបនា និងបន្តពង្រឹងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា កាន់តែ ឲ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ កិច្ចប្រជុំពិភាក្សារវាង គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ជាមួយ ក្រសួងព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មកពីគណៈកម្មាធិការចំនួន ៩ នៃរដ្ឋសភាផងដែរ៕ BY:…

Read More

ក្រុមការងារយេនឌ័ររបស់ក្រសួងមុខងារសាធារណៈប្រជុំពិភាក្សាលើផែនការយុទ្ធសាស្រ្តដើម្បីបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ

ក្រុមការងារយេនឌ័ររបស់ក្រសួងមុខងារសាធារណៈប្រជុំពិភាក្សាលើផែនការយុទ្ធសាស្រ្តដើម្បីបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាទៅលើការកែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្រ្តដើម្បីបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងក្រុមងារងារយេនឌ័រ មានចំនួនសរុប ២០នាក់។ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ​ គឺជាគោលដៅមួយក្នុងការបញ្រ្ជាបយេនឌ័រវិស័យមខុងារសាធារណៈ និងជាក្របខណ្ឌការងារដ៏មានសារៈសំខាន់សម្រាប់គ្រប់អ្នកពាក់ព័ន្ធទាំងអស់។ ផែនការនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការទទួលស្គាល់ និងភាពចាំបាច់ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ច-សង្គមកិច្ច និងនយោបាយជាវិជ្ជមានចំពោះស្ត្រីប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ផងដែរ នូវទិសដៅ និងការណែនាំ​ ធ្វើយ៉ាងណាដើម្បីសម្រេចបាននូវសមភាពយេនឌ័រក្នុងវិស័យមុខងារសាធារណៈទាំងមូល៕

Read More

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Lee Jae-myung ក្នុងឱកាសដែលឯកឧត្តម ទទួលបានជាប់ឆ្នោត និងចូលកាន់ដំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ 𝙱𝚈:𝚅-𝙲𝙷𝙷𝙰𝙸-ឆុង ឈន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Lee Jae-myung ក្នុងឱកាសដែលឯកឧត្តម ទទួលបានជាប់ឆ្នោត និងចូលកាន់ដំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ 𝙱𝚈:𝚅-𝙲𝙷𝙷𝙰𝙸-ឆុង ឈន

Read More

កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយពីវៀតណាម នូវ មុខទំនិញដើមកំណើតនៅកម្ពុជាចំនួន២៨បន្ទាត់ពន្ធគយ

កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយពីវៀតណាម នូវ មុខទំនិញដើមកំណើតនៅកម្ពុជាចំនួន២៨បន្ទាត់ពន្ធគយ ក្នុងសប្ដាហ៍នេះក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានបញ្ជាក់អំពីការទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%)នូវមុខទំនិញដែល​មានដើមកំណើតនៅប្រទេសកម្ពុជាចំនួន ២៨បន្ទាត់ពន្ធគយ ពីប្រទេសវៀតណាម សម្រាប់​អនុវត្តឆ្នាំ២០២៥-២០២៦។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បញ្ជាក់ថា ក្រោមកិច្ចសម្រប​សម្រួល​ជំរុញពាណិជ្ជកម្ម​ទ្វេភាគី​រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល​នៃសាធារណ​រដ្ឋសង្គម​និយមវៀតណាម ដែលបានចុះហត្ថលេខា​កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះ កម្ពុជាទទួលបាន​ភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើម​កំណើតនៅ ប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធ​គយ​ពីសាធារណរដ្ឋ​សង្គមនិយមវៀតណាម។ តាមរយៈភាពអនុគ្រោះពន្ធនេះ ក្រសួងពាណិជ្ជកម្មបានប្រាប់​ដល់ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបន​បត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.​moc.gov.kh ចំពោះ​មុខទំនិញ ចំនួន ២៨បន្ទាត់ពន្ធគយនេះ ដើម្បីនាំចេញទៅកាន់សាធារណរដ្ឋ​សង្គមនិយមវៀតណាម ក្រោមអត្រា​អនុគ្រោះពន្ធសូន្យភាគរយ (០%)។ ដោយឡែកសម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់​អនុវត្តឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម​​បាន​សុំឱ្យ​ផលិតករ និងអ្នកនាំ​ចេញ មកដាក់ពាក្យស្នើសុំនៅក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយ​កដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការ​ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥។ សូមជម្រាបថា…

Read More

គណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា

គណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥– ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ជួបពិភាក្សាការងារ និងពិគ្រោះយោបល់ទល់មុខគ្នាជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥) ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញនៃរដ្ឋសភាជាច្រើនរូបទៀត។ រូបថត៖ ខឹម សុវណ្ណារ៉ា  

Read More

សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ពិភាក្សាតាមទូរសព្ទជាមួយ​ ឯកឧត្តម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងបញ្ជាក់អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ

MoINFO APP នាយប់ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ តាមរយះបណ្តាញសង្គមផ្លូវការ​ សម្តេចបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានបង្ហាញអំពីការពិភាក្សាតាមទូរសព្ទជាមួយ​ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥​ ដែលមានខ្លឹមសារដូចខាងក្រោម៖ ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី ៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ៤….

Read More

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាម៉េរិក ពីក្រុមយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងឱកាសយុទ្ធនាការ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញទទួលថវិកាចំនួន ៧០ម៉ឺនដុល្លារអាម៉េរិក ពីក្រុមយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក្នុងឱកាសយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យពិគ្រោះ និងព្យាបាលជំងឺជូនកុមារកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។ រូបថត៖ កាកបាទក្រហមកម្ពុជា

Read More

នាព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា

ក្រោមព្រះរាជាធិបតីព្រះរាជពិធីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” (Beat Plastic Pollution) នៅបរិវេណវិមានកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ រូបថត៖ ហ៊ុន យុទ្ធគុណ កុក គី និង ហុង ម៉េងឡុង By: HN _____________ #បណតាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ 🌐 Facebook (https://www.facebook.com/share/1DQAZwEVW2/?mibextid=wwXIfr) 🌐 telegram (https://t.me/MoInfoYouthni) 🌐 TikTok (https://www.tiktok.com/@moinfoyouthni2024?_t=ZS-8tbnBXvCBhX&_r=1)

Read More