នៅទីស្ដីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃសុក្រ ៤ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ , ឯកឧត្តម សេង ឌីណា ជាសហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ របស់ក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារ។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌបន្ត។