នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ ឃាត់ខ្លួន​ក្មេង​ទំនើង​៥​នាក់​ ដេញ​កា​-​ប់​ចា​-​ក់​គប់​គ្នា​នៅ​ត្រង់​ចំនុច​គោដុត​ ភូមិ​ត្រពាំង​ប្រាសាទ

​ឧត្ត​រមាន​ជ័យ​ ៖​ កម្លាំង​ជំនាញ​ស្រុក​ត្រពាំង​ប្រាសាទ​ ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ទោ​ ជ័យ​ វាសនា​ អធិការ​នគរបាល​ស្រុក​ សហការ​ជាមួយ​ប៉ុស្តិ៍​អូរ​ស្វាយ​ ចុះ​ស្រាវ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​ ពាក់ព័ន្ធ​ករណី​ ក្មេង​ទំនើង​២​ក្រុម​ ដេញ​កា​-​ប់​ចា​-​ក់​គប់​គ្នា​ និង​បាន​កំណត់​មុខសញ្ញា​ឈាន​ដល់​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់​ កាលពី​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៥​ វេលា​ម៉ោង​១៧​និង​០៥​នាទី​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រាសាទ​ ឃុំ​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។​

​ក្មេង​ទំនើង​ទាំង​៥​នាក់​រួម​មាន​ ៖​
១/​ ឈ្មោះ​ អូន​ ដា​វីត​ ភេទ​ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ ភូមិ​លំ​ទង​ ឃុំ​លំ​ទង​ ស្រុក​អន្លង់​វែង​ ។​
២/​ ឈ្មោះ​ ជន​ រតនា​ ភេទ​ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ ភេទ​ប្រុស​ មុខរបរ​សិស្ស​ រស់នៅ​ ភូមិ​ថ្នល់បំបែក​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ។​
៣/​ ឈ្មោះ​ ឡេ​ង​ លី​វ៉ាង​ ភេទ​ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ភូមិ​ថ្នល់បំបែក​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ (​ ជា​អ្នក​កាន់​ដាវ​ )​ ។​
៤/​ ឈ្មោះ​ ជឿន​ ប៊ុ​ណ្ណា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ ភូមិ​ទំនប់​អភិវឌ្ឍន៍​ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ។​
៥/​ ឈ្មោះ​ ហុ​ក​ លឹ​ម​ហៀ​ង​ ភេទ​ប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មុខរបរ​សិស្ស​ រស់នៅ​ ភូមិ​ទួល​តា​សេក​ ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​ប្រាសាទ​ម​ (​ ជា​អ្នក​កាន់​កាំបិត​ផ្គាក់​ )​ ។​

​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ ដាវ​ចំនួន​ ០១​ ដកហូត​ពី​ក្រុម​ក្មេង​ទំនើង​ខាង​ស្រុក​អន្លង់​វែង​,​ កាំបិត​ផ្គាក់​ចំនួន​ ០១​ដកហូត​ពី​ក្រុម​ក្មេង​ទំនើង​ខាង​ស្រុក​ត្រពាំង​ប្រាសាទ​ ។​

​បច្ចុប្បន្ន​ ក្មេង​ទំនើង​ទាំង​០៥​នាក់​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​ត្រពាំង​ប្រាសាទ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕