
អូស្ត្រាលីមកពង្រឹងភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាសម្រាប់យុទ្ធសាស្ត្រដ៏យូរអង្វែង
អូស្ត្រាលីមកពង្រឹងភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាសម្រាប់យុទ្ធសាស្ត្រដ៏យូរអង្វែង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស អូស្រ្តាលីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនូវ “ផែនការភាពជាដៃគូ សម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩។ ផែនការភាពជាដៃគូនេះបានប្រកាសកាលពីថ្ងៃទី២៤មិថុនាឆ្នាំ២០២៥នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែល បានបញ្ជាក់ជាថ្មីនូវការ ប្តេជ្ញាដ៏មុតមាំ និងយូរអង្វែងរបស់អូស្ត្រាលីក្នុងការគាំទ្រ ដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ មានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ។ ដោយឡែកផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩នេះ បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ របស់អូស្ត្រាលីជាមួយកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រួមមាន៖ ១) ការពង្រឹងស្ថាប័ន ២) សេវាសាធារណៈប្រកបដោយបរិយាប័ន្ន និង ៣) សេដ្ឋកិច្ចដែលមានភាពធន់ និងចីរភាព ។ សូមរម្លឹកថា ជំនួយប្រទេសអូស្រ្តាលីមកកម្ពុជាបានចាប់ផ្តើមពីឆ្នាំ១៩៩០ ហើយបានចាប់ផ្តើមផ្តល់លើគ្រប់វិស័យ ដូចជាបានផ្តល់ប្រាក់៤៤.០៥លានដុល្លារអាមេរិកសម្រាប់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រហូតបានផ្តល់ជំនួយសម្រាប់ ការងារកសិកម្ម ការងារអប់រំ ការបោសសម្អាតគ្រាប់មីន ការងារប្រយុទ្ធប្រឆាំងការរត់ពន្ធ និងការជួញដូរមនុស្ស, ការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី, ទេសចរណ៍ផ្លូវភេទលើកុមារ, ការជួញដូរគ្រឿងញៀន,…