ក្រោយការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈរយៈពេល ២១ខែកន្លងទៅ ក្រសួងមុខងារសាធារណៈ នឹងរៀបចំវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» ដើម្បីផ្សព្វផ្សាយ ចែករំលែក និងទទួលយកធាតុចូលថ្មីៗបន្ថែមទៀតជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំឆ្ពោះទៅការរៀបចំវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ។