ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង ចូលរួមធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ

ចេញផ្សាយ ថ្ងៃទី 

ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឈាង ចន្ធី ជាប្រធានមន្ទីរ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក ឈាង វណ្ណះ ប្រធានមន្ទីរស្តីទី បានធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ-Say No to Fake News » ។

លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង អំពាវដល់មន្ត្រីរាជការ និងសាធារណជនទូទៅសូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ពិសេសអ្នកសារព័ត៌មាន អ្នកផលិតមាតិការត្រូវផ្សព្វផ្សាយព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ ៕